កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៥៣៨
ពួកឈ្មួញ និង មន្ត្រីមានអំណាចបានប្រើប្រាស់ តុលាការ និង ប្រដាប់អាវុធមួយ រួមមានកម្លាំងនគរបាល ទាហាន កងរាជអាវុធហត្ថ ក្នុងការបណ្ដេញប្រជាពលរដ្ឋឲ្យចាកចេញពីដីធ្លី និង លំនៅឋានរបស់ពួកគាត់ ដោយពុំមានសំណងសមរម្យជូនពួកគេទេ ។ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញ របាយការណ៍ឆ្នាំ ២០០៨ ស្ដីពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធ មានចំនួនច្រើនករណីក្នុងការបណ្ដេញប្រជាពលរដ្ឋដើម្បីរឹបអូសយកដីធ្លី និង បណ្ដេញចេញពីលំនៅឋានដោយខុសច្បាប់ ។